អាគុយឡានអគ្គិសនីគេប្រើសារធាតុអ្វី? ជិះបានប៉ុន្មានឆ្នាំខូច ហើយគ្រោះថ្នាក់ផ្ទុះឬអត់?

រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ? រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។ ហេតុអ្វីក៏ចងថ្មតូចៗចូលគ្នាបែបនេះ? លោក Peter Rawlinson អតីតនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងបច្ចុប្បន្នជានាយកប្រតិបត្តិ Lucid បាពន្យល់ថា “វាមានសារៈសំខាន់ណាស់ក្នុងការបែងចែក ថ្មតូចដែលបញ្ចូលគ្នាបានជាប្រអប់ដ៏ធំ គឺវាអាចរក្សាសីតុណ្ហភាពបានល្អ”។ សព្វថ្ងៃអាគុយរថយន្តអគ្គិសនី មានពីរប្រភេទសំខាន់ៗ៖ ទី១៖ អាគុយប្រភេទ Lithium-ion ប្រើប្រាស់ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីភាគច្រើន ដូចជា Tesla, Jaguar… ទី២៖ អាគុយប្រភេទ នីកែល-ហាយដ្រាត គេឃើញមានប្រើលើឡាន Hybrids ដូចជាឡានរបស់ Toyota។ គីមីវិទ្យា​ក្នុងអាគុយឡាន គឺ​មិន​ខុស​គ្នាប៉ុន្មាន ​នឹង​ថ្ម​ក្នុង​ទូរសព្ទ​របស់​អ្នក​ទេ។ ស្មាតហ្វូនទំនើបភាគច្រើនប្រើថ្ម លីចូម គឺដើម្បីការសាកថ្មបានលឿន ដែលគេឃើញលើស្មាតហ្វូន … Continue reading អាគុយឡានអគ្គិសនីគេប្រើសារធាតុអ្វី? ជិះបានប៉ុន្មានឆ្នាំខូច ហើយគ្រោះថ្នាក់ផ្ទុះឬអត់?